Powered by Blogger.

Technology

Gadgets

Latest Release

Thursday, December 29, 2016

បងស្រលាញ់អូន

Thursday, July 23, 2015

វិធី​សាស្រ្ត​ផ្លាស់​ប្តូរ រូបភាព​ផ្សេងៗ នៅ​លើ Keyboard ជាមួយ​នឹង Imageboard

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
ImageBoard គឺជា tweak មួយប្រភេទ ដែលមានមុខងារ អាចអោយយើង ធ្វើការដាក់ រូបភាព ផ្សេងៗ នៅលើ Keyboard បានយ៉ាង ស្រស់ស្អាត ហើយងាយស្រួល ថែមទៀតផង។
Cover
ចំពោះ tweak នេះយើងក៏ធ្លាប់ បានធ្វើការបង្ហាញ រួចម្តងមក ហើយផងដែរ ប៉ុន្តែដោយសារ តែវាទើបតែ បានធ្វើ កំណែរ update ថ្មីដើម្បី ទទួលបានការ support ជាមួយនឹង iOS ជំនាន់ចុង ក្រោយគឺ iOS 8.4 ហេតុដូច្នេះហើយ ទើបយើង សម្រេចចិត្ត លើកយកវា មកបង្ហាញ ម្តងទៀត។ ម្យ៉ាងវិញទៀត វាក៏ល្អផងដែរ សម្រាប់មិត្ត អ្នកអាន ដែលមិនទាន់ បានស្គាល់ និងមិនទាន់បាន សាកល្បង ប្រើប្រាស់វា។
ImageBoard មានលក្ខណៈងាយស្រួល ក្នុងការតម្លើងទេ គឺគ្រាន់តែ ស្វែងរក និងតម្លើង នៅក្នុង Cydia ជាការស្រេច មិនពិបាក ដូចជា tweak ដទៃទៀតឡើយ។ អ្នកក៏ អាចអនុវត្ត តាមការណែនាំ ខាងក្រោមនេះ !!
តម្រូវការ៖
  • ដំណើរការចាប់ពីប្រព័ន្ធប្រតិបត្តិការ iOS 8.x ដល់ 4 (iOS7 ក៏ស្គាល់ដែរ)
  • ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ
របៀបតម្លើង៖
  • នៅក្នុង Cydia សូមចូលទៅកាន់ កន្លែង search រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “ImageBoard” ចុច “Install” រួចចុច “Confirm”
  • ក្រោយពីតម្លើងវារួច សូមធ្វើការ Respring ដូចនេះសូម ចុចពាក្យ “Restart Springboard”
ឥឡូវនេះអ្នកបាន តម្លើងវាបាន ដោយជោគជ័យហើយ ហើយអ្នក ក៏អាចធ្វើ តេស្តសាកល្បង ផ្លាស់ប្តូររូបភាព ដែលអ្នក ពេញចិត្តបាន ដើម្បីដាក់នៅលើ Keyboard ដោយគ្រាន់តែ ចូលទៅកាន់ Settings > Imageboard > Choose Image រួចជ្រើសរើស រូបភាព ដែលអ្នក ចង់ដាក់ (បើមានទំហំ ស្រដៀងទៅនឹង Keyboard កាន់តែល្អ) > បន្ទាប់មកចុច Save Image ជាការស្រេច ពេលនោះវា នឹងធ្វើការ Respring អោយអ្នកដោយ ស្វ័យប្រវត្តិ។ (បញ្ជាក់៖ សូមពិនិត្យមើល ការណែនាំ ឲ្យបានច្បាស់ មុននឹងធ្វើ ការតម្លើង Tweak មួយនេះ យើងមិន ទទួលខុសត្រូវ រាល់បញ្ហា ដែលកើតមាន ឡើងជាយថាហេតុ ជាមួយនឹងការ អនុវត្តដែល ខុសពី ការណែនាំ របស់ក្រុមការងារ របស់យើង នោះទេ។)

របៀប​តម្លើង Tweak Cercube ដើម្បី​ទាញ​យក វីដេអូ​ពី YouTube ដោយ​ងាយ​ស្រួល នៅ​លើ iOS 8.1.3, 8.2, 8.3 ដែល​ទើប​នឹង Jailbreak រួច!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
មិត្តអ្នកអាន បានស្គាល់នូវ tweak Cercube រួចម្តងមកហើយ កាលពី ប្រើប្រាស់ iOS 8.1.2 ចុះក្រោម ដែល tweak មួយនេះ បន្ថែមនូវ ប៊ូតុង Download ដែលអាច អោយយើង ងាយស្រួល ក្នុងការទាញយក វីដេអូពី Youtube។ យ៉ាងណាមិញ Cercube ក៏អាចអោយយើង ទាញយក ជាមួយនឹង វីដេអូដែល មានកំរិតច្បាស់ HD ទំហំ 1080p បានផងដែរ ហើយអាច Save ទៅក្នុង Camera Roll បានទៀតផង។ ម្យ៉ាងវិញទៀត វាក៏អាច អោយយើង ទាញយកជា File MP3 បានផងដែរ។
ចំពោះតម្លៃ របស់វានៅក្នុង Cydia វិញ គឺមិនមាន ការគិតថ្លៃ អ្វីដែលឡើយ ដូចនេះ ប្រសិនបើ មិត្តអ្នកអាន មានចំណាប់ អារម្មណ៍អាច ទាញយកវា មកតម្លើង បានដោយ ឥតគិតថ្លៃ ឬក៏អាចអាន និងអនុវត្ត តាមការ ដូចខាងក្រោម ក៏បាន !!
តម្រូវការ៖
  • iDevice ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.3
  • ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ តាមរយៈ តំណរនេះ
របៀបតម្លើង៖
  • សូមចូលទៅកាន់ cydia រួចធ្វើការ បន្ថែម source មួយឈ្មោះថា “repo.biteyourapple.net” ដោយជាដំបូង សូមចុចលើ ពាក្យ Sources > Edit (ចុងខាងលើស្តាំ) > Add (ចុងខាងលើឆ្វេង) > វាយបញ្ចូល “repo.biteyourapple.net” (ហាមលុបពាក្យ http://) > រួចចុចលើ Add Source ជាការស្រេច។
  • ចំពោះអ្នកដែល ធ្លាប់បាន Add Source មួយនេះ រួចហើយ គ្រាន់តែ ធ្វើការ Refresh ដោយចុចលើ Sources > Refresh (ចុងខាងលើឆ្វេង) ជាការស្រេច។
  • បន្ទាប់មកទៀត នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search ដើម្បីស្វែងរក ដោយវាយបញ្ចូល ពាក្យ “Cercube” (យក Cercube ដែលអត់ពណ៌ ឬមានរូបផ្លែប៉ោម នៅកណ្តាល) > Install (ចុងខាងលើស្តាំ) > Confirm (ចុងខាងលើស្តាំ) រង់ចាំ ដល់វា ដំណើរការចប់។
  • ក្រោយពី វាដំណើរការរចប់ វានឹងទាមទារ អោយឧបករណ៍ អ្នកត្រូវ respring ដូចនេះ សូមចុច លើពាក្យ “Restart Springboard” រួចធ្វើការ រង់ចាំ រហូតដល់វា ដំណើរការចប់
  • ក្រោយពី ដណើរការចប់ ប្រិយមិត្ត អាចសាកល្បង ចូលទៅកាន់ កម្មវិធី Youtube រួចបើកមើល វីដេអូ ណាមួយ នៅពេលនោះ អ្នកនឹង ឃើញមាន ប៊ូតុងមួយ គឺប៊ូតុង Download ជាក់ជាមិនខាន។
របៀបប្រើប្រាស់ និងអនុញ្ញាតិ អោយរក្សាទុក ទៅក្នុង Camera Roll៖
  • ជាដំបូងដើម្បី អាចប្រើប្រាស់ វាបាន បន្ទាប់ពី តម្លើង tweak រួចគឺ តម្រូវអោយ អ្នកត្រូវ មានកម្មវិធី Youtube ដែលទាញយកពី Appstore ជាមុនសិន
  • ក្រោយពីបាន តម្លើងកម្មវិធី Youtube រួចសូម ចូលទៅកាន់ Settings នៅក្នុង Youtube > ត្រង់ចំណុច Cercube ចុចយកពាក្យ “Option” > រួចធ្វើការ enable ទៅលើពាក្យ “Auto Save Videos to Camera Roll” រួចចុច លើពាក្យ “Apply” ជាការស្រេច
  • ឥឡូវនេះ លោកអ្នកអាច សាកល្បង ទាញយក វីដេអូពី កម្មវិធី Youtube បានហើយ ហើយរាល់ ដំណើរការ នៃការទាញយក គឺនឹងបង្ហាញ នៅក្នុងផ្នែក Download ហើយបន្ទាប់ពី download ចប់វានឹង ធ្វើការ save ទុកទៅក្នុង Camera Roll ដោយស្វ័យ ប្រវត្តិ។

វិធី​សាស្ត្រ​ក្នុង​ការ​ប្រើ​​ប្រាស់ Tweak Prenesi 2 ដើម្បី​ទាញ​យក​វីដេអូ​ពី​កម្មវិធី ហ្វេស​ប៊ុក នៅ​លើ iOS 8.4

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
cover
ខេមបូធ្លាប់បានធ្វើការ បង្ហាញ Tweak ជា​ច្រើន​សម្រាប់​ទាញ​យក វីដេអូ​ពី​កម្មវិធី ហ្វេស​ប៊ុក​រួច​មក​ហើយ ប៉ុន្តែ​វា​មាន Tweak ជា​ច្រើន ដូច្នេះ​នៅ​ថ្ងៃ​នេះ ខេមបូនឹងបង្វែរអារម្មណ៍ប្រិយមិត្ត មកមើល Tweak មួយ​ទៀតដែលអាចអោយលោកអ្នកទាញយក វីដេអូពីកម្មវិធី ហ្វេសប៊ុកបានយ៉ាងងាយស្រួល សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ដល់ iOS 8.4។
Tweak នេះមានឈ្មោះថា Prenesi 2 វាជា Tweak ដែលសម្រាប់ប្រើប្រាស់លើ ប្រព័ន្ធប្រតិបត្តិការ iOS 8 ឥឡូវនេះវាបានធ្វើការ Update អាចអោយមិត្តអ្នកអាន ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 និង iOS 8.4 អាចប្រើប្រាស់បានដែរ ដូច្នេះវាជាដំណឹងដ៏ល្អមួយផងដែរ។ Tweak នេះវាពិតជាមានសារៈ​សំខាន់ខ្លាំងណាស់ សម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ធ្វើការទាញយក វីដេអូផ្សេងៗ ពី ហ្វេសប៊ុក អាចប្រើប្រាស់ Tweak នេះបាន។ លោកអ្នកអាចធ្វើការ តម្លើង និង ប្រើប្រាស់វាដោយឥតគិតថ្លៃ តាម​​រយៈ​ការណែនាំរបស់ខេមបូខាងក្រោម ដែលមានវីដេអូពីរបៀបប្រើប្រាស់ផងដែរ។ តោះសាកល្បងតម្លើង និង ធ្វើតាមការណែនាំរបស់ខេមបូឥឡូវនេះ៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបតម្លើង
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.hackyouriphone.org
  • ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់គ្រាន់តែធ្វើការ Refresh ជាការស្រេច
  • ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការ ស្វែងរក Prenesi 2 ហើយធ្វើការ តម្លើង និង Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នកដំណើរ​ ការកាន់តែរលូន សូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នកឡើងវិញ
  • ក្រោយពីធ្វើការ បិទបើក Device របស់លោកអ្នករួចរាល់ សូមធ្វើការបើកកម្មវិធី ហ្វេសបុក ហើយ​ស្វែងរក វីដេអូណាមួយដែល លោកអ្នកចង់ធ្វើការ ទាញយក និង ចុច Option ហើយចុចពាក្យ Download Video ជាការស្រេច

វិធី​សាស្រ្ត​ដាក់​រូបភាព​នៅ​លើ​ប៊ូតុង​លេខ​កូដ ជាមួយ​នឹង Tweak Faces នៅ​លើ iOS 8.1.3 – 8.3 ដែល​ទើប​នឹង Jailbreak ថ្មីៗ (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
Faces គឺជា Tweak មួយប្រភេទ ដែលមានមុខងារ យ៉ាងពិសេស អាចអោយ អ្នកប្រើប្រាស់ iDevice ទាំងឡាយ មិនថា iPad User ឡើយ គឺអាចធ្វើការ ដាក់រូបភាព ផ្សេងៗទៅលើ ប៊ូតុងលេខកូដ ចាប់ពីលេខ 0 ដល់ 9 បានយ៉ាង ស្រស់ស្អាត។
Cover
ចំពោះ tweak មួយនេះដែរ គឺយើងក៏បាន ធ្វើការ បង្ហាញរួច ម្តងហើយផងដែរ ប៉ុន្តែដោយសារតែ វាទើបនឹង Support ជាមួយនឹង iOS 8.1.3 – 8.3 ដែលទើបនឹង jailbreak រួចនោះ ទើបយើង សូមលើកយក វាមកបង្ហាញ ម្តងទៀត ដើម្បីអាច អោយអ្នកដែល ទើបនឹង upgrade ទៅកាន់ជំនាន់ iOS 8.1.3 – 8.3 នោះអាច ធ្វើការ តម្លើងបាន។
Faces ត្រូវបានដាក់ អោយទាញយក នៅក្នុង Cydia ដោយមិន គិតថ្លៃ អ្វីឡើយ ដូចនេះដើម្បី ទាញយក និងតម្លើង វាបាន សូមមិត្ត អ្នកអាន អាននិងអនុវត្ត តាមការណែនាំ ដូចខាងក្រោមនេះ !!
តម្រូវការ៖
  • iDevice ដែលដំណើរការដោយប្រព័ន្ធ iOS 8.1.3 – 8.3
  • ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ បើមិនចឹង Tweak ដែលអ្នកតម្លើង នឹងមិនដំណើរ ការឡើយ (ចង់ដឹង ច្បាស់ សូមចុចទីនេះ)
របៀបតម្លើង៖
  • ជាដំបូង សូមចូលទៅកាន់ Cydia រួចចូលទៅកាន់ Tab “Source” ហើយចុចលើពាក្យ “Refresh” (ចុងខាង លើឆ្វេង) រួចរង់ចាំ ដល់វាដំណើរ ការចប់ ហើយចុច យកពាក្យ “Return To Cydia”
  • បន្ទាប់មកទៀត នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search ដើម្បីស្វែងរក ដោយវាយបញ្ចូល ពាក្យ “Faces (v0.0.3-13)” > Install (ចុងខាង លើស្តាំ) > Confirm (ចុងខាង លើស្តាំ) រង់ចាំ ដល់វា ដំណើរការចប់។
  • ក្រោយពី វាដំណើរការរចប់ វានឹងទាមទារ អោយឧបករណ៍ អ្នកត្រូវ respring ដូចនេះ សូមចុច លើពាក្យ “Restart Springboard” រួចធ្វើការ រង់ចាំ រហូតដល់វា ដំណើរការចប់ ជាការស្រេច។
របៀបដាក់រូបភាព៖
  • បន្ទាប់ពីតម្លើង Tweak Faces បានដោយជោគជ័យ សូមចូល ទៅកាន់ Settings > Faces > រួចធ្វើការ Enable វាជា មុនសិន
  • បន្ទាប់មកទៀត នៅក្នុងទីតាំងដដែល សូមចុចលើ “Choose Images” > ចុចលើ “Passcode Button One” > Choose an Existing Photo > ជ្រើសរើស រូបភាព ដែលអ្នក ចង់ដាក់ > Use ជាការស្រេច។ (នៅពេលនេះ អ្នកបាន ដាក់រូប បាន ១ ប៊ូតុងហើយ)
  • ជាបន្តសូមធ្វើតាម លំនាំខាងលើនេះ អោយដល់ Passcode Button 0 រួចចុច ត្រលប់ ក្រោយមកកាន់ ទំព័រដើម (Faces) វិញ ហើយចុច លើពាក្យ “Respring” ជាការស្រេច។

Saturday, July 11, 2015

Welcome to the download section of iDownloadBlog. This page is the ultimate resource for every iOS firmware available, download links for jailbreak tools such as, Evasi0n, Absinthe, RedSn0w, etc, as well as links to some of our favorite softwares.
We do our best to keep this page up to date and we try to make it as comprehensive as possible. If something is missing, let us know and we’ll update the page accordingly.

Cover

BigVines Blogger Template
$30 $20
Buy Now
Purchase premium version and receive updates for FREE.
  • Remove Footer credits
  • Lifetime Template Updates
  • Or Download this template for free.
BigVines came on its finalizing stage in the blessed month of Ramadan. Whatsapp is on the edge or success, every another person with a cell phone is having whatsapp installed. Best feature of this template is "Whatsapp share button is enabled on iPhone and Android devices".

We tried to enhance BrazzyLife and this what we got, simply a Big Vine ;) We hope to receive more