Thursday, July 23, 2015

វិធី​សាស្រ្ត​ផ្លាស់​ប្តូរ រូបភាព​ផ្សេងៗ នៅ​លើ Keyboard ជាមួយ​នឹង Imageboard

វិធី​សាស្រ្ត​ផ្លាស់​ប្តូរ រូបភាព​ផ្សេងៗ នៅ​លើ Keyboard ជាមួយ​នឹង Imageboard

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
ImageBoard គឺជា tweak មួយប្រភេទ ដែលមានមុខងារ អាចអោយយើង ធ្វើការដាក់ រូបភាព ផ្សេងៗ នៅលើ Keyboard បានយ៉ាង ស្រស់ស្អាត ហើយងាយស្រួល ថែមទៀតផង។
Cover
ចំពោះ tweak នេះយើងក៏ធ្លាប់ បានធ្វើការបង្ហាញ រួចម្តងមក ហើយផងដែរ ប៉ុន្តែដោយសារ តែវាទើបតែ បានធ្វើ កំណែរ update ថ្មីដើម្បី ទទួលបានការ support ជាមួយនឹង iOS ជំនាន់ចុង ក្រោយគឺ iOS 8.4 ហេតុដូច្នេះហើយ ទើបយើង សម្រេចចិត្ត លើកយកវា មកបង្ហាញ ម្តងទៀត។ ម្យ៉ាងវិញទៀត វាក៏ល្អផងដែរ សម្រាប់មិត្ត អ្នកអាន ដែលមិនទាន់ បានស្គាល់ និងមិនទាន់បាន សាកល្បង ប្រើប្រាស់វា។
ImageBoard មានលក្ខណៈងាយស្រួល ក្នុងការតម្លើងទេ គឺគ្រាន់តែ ស្វែងរក និងតម្លើង នៅក្នុង Cydia ជាការស្រេច មិនពិបាក ដូចជា tweak ដទៃទៀតឡើយ។ អ្នកក៏ អាចអនុវត្ត តាមការណែនាំ ខាងក្រោមនេះ !!
តម្រូវការ៖
  • ដំណើរការចាប់ពីប្រព័ន្ធប្រតិបត្តិការ iOS 8.x ដល់ 4 (iOS7 ក៏ស្គាល់ដែរ)
  • ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ
របៀបតម្លើង៖
  • នៅក្នុង Cydia សូមចូលទៅកាន់ កន្លែង search រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “ImageBoard” ចុច “Install” រួចចុច “Confirm”
  • ក្រោយពីតម្លើងវារួច សូមធ្វើការ Respring ដូចនេះសូម ចុចពាក្យ “Restart Springboard”
ឥឡូវនេះអ្នកបាន តម្លើងវាបាន ដោយជោគជ័យហើយ ហើយអ្នក ក៏អាចធ្វើ តេស្តសាកល្បង ផ្លាស់ប្តូររូបភាព ដែលអ្នក ពេញចិត្តបាន ដើម្បីដាក់នៅលើ Keyboard ដោយគ្រាន់តែ ចូលទៅកាន់ Settings > Imageboard > Choose Image រួចជ្រើសរើស រូបភាព ដែលអ្នក ចង់ដាក់ (បើមានទំហំ ស្រដៀងទៅនឹង Keyboard កាន់តែល្អ) > បន្ទាប់មកចុច Save Image ជាការស្រេច ពេលនោះវា នឹងធ្វើការ Respring អោយអ្នកដោយ ស្វ័យប្រវត្តិ។ (បញ្ជាក់៖ សូមពិនិត្យមើល ការណែនាំ ឲ្យបានច្បាស់ មុននឹងធ្វើ ការតម្លើង Tweak មួយនេះ យើងមិន ទទួលខុសត្រូវ រាល់បញ្ហា ដែលកើតមាន ឡើងជាយថាហេតុ ជាមួយនឹងការ អនុវត្តដែល ខុសពី ការណែនាំ របស់ក្រុមការងារ របស់យើង នោះទេ។)

0 comments