របៀបតម្លើង Tweak Cercube ដើម្បីទាញយក វីដេអូពី YouTube ដោយងាយស្រួល នៅលើ iOS 8.1.3, 8.2, 8.3 ដែលទើបនឹង Jailbreak រួច!
តាមដានព័ត៌មានផ្សេងៗពី Cambo Report
ចំពោះតម្លៃ របស់វានៅក្នុង Cydia វិញ គឺមិនមាន ការគិតថ្លៃ អ្វីដែលឡើយ ដូចនេះ ប្រសិនបើ មិត្តអ្នកអាន មានចំណាប់ អារម្មណ៍អាច ទាញយកវា មកតម្លើង បានដោយ ឥតគិតថ្លៃ ឬក៏អាចអាន និងអនុវត្ត តាមការ ដូចខាងក្រោម ក៏បាន !!
តម្រូវការ៖
- iDevice ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.3
- ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ តាមរយៈ តំណរនេះ
- សូមចូលទៅកាន់ cydia រួចធ្វើការ បន្ថែម source មួយឈ្មោះថា “repo.biteyourapple.net” ដោយជាដំបូង សូមចុចលើ ពាក្យ Sources > Edit (ចុងខាងលើស្តាំ) > Add (ចុងខាងលើឆ្វេង) > វាយបញ្ចូល “repo.biteyourapple.net” (ហាមលុបពាក្យ http://) > រួចចុចលើ Add Source ជាការស្រេច។
- ចំពោះអ្នកដែល ធ្លាប់បាន Add Source មួយនេះ រួចហើយ គ្រាន់តែ ធ្វើការ Refresh ដោយចុចលើ Sources > Refresh (ចុងខាងលើឆ្វេង) ជាការស្រេច។
- បន្ទាប់មកទៀត នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search ដើម្បីស្វែងរក ដោយវាយបញ្ចូល ពាក្យ “Cercube” (យក Cercube ដែលអត់ពណ៌ ឬមានរូបផ្លែប៉ោម នៅកណ្តាល) > Install (ចុងខាងលើស្តាំ) > Confirm (ចុងខាងលើស្តាំ) រង់ចាំ ដល់វា ដំណើរការចប់។
- ក្រោយពី វាដំណើរការរចប់ វានឹងទាមទារ អោយឧបករណ៍ អ្នកត្រូវ respring ដូចនេះ សូមចុច លើពាក្យ “Restart Springboard” រួចធ្វើការ រង់ចាំ រហូតដល់វា ដំណើរការចប់
- ក្រោយពី ដណើរការចប់ ប្រិយមិត្ត អាចសាកល្បង ចូលទៅកាន់ កម្មវិធី Youtube រួចបើកមើល វីដេអូ ណាមួយ នៅពេលនោះ អ្នកនឹង ឃើញមាន ប៊ូតុងមួយ គឺប៊ូតុង Download ជាក់ជាមិនខាន។
- ជាដំបូងដើម្បី អាចប្រើប្រាស់ វាបាន បន្ទាប់ពី តម្លើង tweak រួចគឺ តម្រូវអោយ អ្នកត្រូវ មានកម្មវិធី Youtube ដែលទាញយកពី Appstore ជាមុនសិន
- ក្រោយពីបាន តម្លើងកម្មវិធី Youtube រួចសូម ចូលទៅកាន់ Settings នៅក្នុង Youtube > ត្រង់ចំណុច Cercube ចុចយកពាក្យ “Option” > រួចធ្វើការ enable ទៅលើពាក្យ “Auto Save Videos to Camera Roll” រួចចុច លើពាក្យ “Apply” ជាការស្រេច
- ឥឡូវនេះ លោកអ្នកអាច សាកល្បង ទាញយក វីដេអូពី កម្មវិធី Youtube បានហើយ ហើយរាល់ ដំណើរការ នៃការទាញយក គឺនឹងបង្ហាញ នៅក្នុងផ្នែក Download ហើយបន្ទាប់ពី download ចប់វានឹង ធ្វើការ save ទុកទៅក្នុង Camera Roll ដោយស្វ័យ ប្រវត្តិ។
0 comments