Thursday, July 23, 2015

វិធី​សាស្ត្រ​ក្នុង​ការ​ប្រើ​​ប្រាស់ Tweak Prenesi 2 ដើម្បី​ទាញ​យក​វីដេអូ​ពី​កម្មវិធី ហ្វេស​ប៊ុក នៅ​លើ iOS 8.4

វិធី​សាស្ត្រ​ក្នុង​ការ​ប្រើ​​ប្រាស់ Tweak Prenesi 2 ដើម្បី​ទាញ​យក​វីដេអូ​ពី​កម្មវិធី ហ្វេស​ប៊ុក នៅ​លើ iOS 8.4

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
cover
ខេមបូធ្លាប់បានធ្វើការ បង្ហាញ Tweak ជា​ច្រើន​សម្រាប់​ទាញ​យក វីដេអូ​ពី​កម្មវិធី ហ្វេស​ប៊ុក​រួច​មក​ហើយ ប៉ុន្តែ​វា​មាន Tweak ជា​ច្រើន ដូច្នេះ​នៅ​ថ្ងៃ​នេះ ខេមបូនឹងបង្វែរអារម្មណ៍ប្រិយមិត្ត មកមើល Tweak មួយ​ទៀតដែលអាចអោយលោកអ្នកទាញយក វីដេអូពីកម្មវិធី ហ្វេសប៊ុកបានយ៉ាងងាយស្រួល សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ដល់ iOS 8.4។
Tweak នេះមានឈ្មោះថា Prenesi 2 វាជា Tweak ដែលសម្រាប់ប្រើប្រាស់លើ ប្រព័ន្ធប្រតិបត្តិការ iOS 8 ឥឡូវនេះវាបានធ្វើការ Update អាចអោយមិត្តអ្នកអាន ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 និង iOS 8.4 អាចប្រើប្រាស់បានដែរ ដូច្នេះវាជាដំណឹងដ៏ល្អមួយផងដែរ។ Tweak នេះវាពិតជាមានសារៈ​សំខាន់ខ្លាំងណាស់ សម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ធ្វើការទាញយក វីដេអូផ្សេងៗ ពី ហ្វេសប៊ុក អាចប្រើប្រាស់ Tweak នេះបាន។ លោកអ្នកអាចធ្វើការ តម្លើង និង ប្រើប្រាស់វាដោយឥតគិតថ្លៃ តាម​​រយៈ​ការណែនាំរបស់ខេមបូខាងក្រោម ដែលមានវីដេអូពីរបៀបប្រើប្រាស់ផងដែរ។ តោះសាកល្បងតម្លើង និង ធ្វើតាមការណែនាំរបស់ខេមបូឥឡូវនេះ៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបតម្លើង
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.hackyouriphone.org
  • ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់គ្រាន់តែធ្វើការ Refresh ជាការស្រេច
  • ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការ ស្វែងរក Prenesi 2 ហើយធ្វើការ តម្លើង និង Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នកដំណើរ​ ការកាន់តែរលូន សូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នកឡើងវិញ
  • ក្រោយពីធ្វើការ បិទបើក Device របស់លោកអ្នករួចរាល់ សូមធ្វើការបើកកម្មវិធី ហ្វេសបុក ហើយ​ស្វែងរក វីដេអូណាមួយដែល លោកអ្នកចង់ធ្វើការ ទាញយក និង ចុច Option ហើយចុចពាក្យ Download Video ជាការស្រេច

0 comments