វិធីសាស្រ្តដាក់រូបភាពនៅលើប៊ូតុងលេខកូដ ជាមួយនឹង Tweak Faces នៅលើ iOS 8.1.3 – 8.3 ដែលទើបនឹង Jailbreak ថ្មីៗ (មានវីដេអូ)
តាមដានព័ត៌មានផ្សេងៗពី Cambo Report
ចំពោះ tweak មួយនេះដែរ គឺយើងក៏បាន ធ្វើការ បង្ហាញរួច ម្តងហើយផងដែរ ប៉ុន្តែដោយសារតែ វាទើបនឹង Support ជាមួយនឹង iOS 8.1.3 – 8.3 ដែលទើបនឹង jailbreak រួចនោះ ទើបយើង សូមលើកយក វាមកបង្ហាញ ម្តងទៀត ដើម្បីអាច អោយអ្នកដែល ទើបនឹង upgrade ទៅកាន់ជំនាន់ iOS 8.1.3 – 8.3 នោះអាច ធ្វើការ តម្លើងបាន។
Faces ត្រូវបានដាក់ អោយទាញយក នៅក្នុង Cydia ដោយមិន គិតថ្លៃ អ្វីឡើយ ដូចនេះដើម្បី ទាញយក និងតម្លើង វាបាន សូមមិត្ត អ្នកអាន អាននិងអនុវត្ត តាមការណែនាំ ដូចខាងក្រោមនេះ !!
តម្រូវការ៖
- iDevice ដែលដំណើរការដោយប្រព័ន្ធ iOS 8.1.3 – 8.3
- ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ បើមិនចឹង Tweak ដែលអ្នកតម្លើង នឹងមិនដំណើរ ការឡើយ (ចង់ដឹង ច្បាស់ សូមចុចទីនេះ)
- ជាដំបូង សូមចូលទៅកាន់ Cydia រួចចូលទៅកាន់ Tab “Source” ហើយចុចលើពាក្យ “Refresh” (ចុងខាង លើឆ្វេង) រួចរង់ចាំ ដល់វាដំណើរ ការចប់ ហើយចុច យកពាក្យ “Return To Cydia”
- បន្ទាប់មកទៀត នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search ដើម្បីស្វែងរក ដោយវាយបញ្ចូល ពាក្យ “Faces (v0.0.3-13)” > Install (ចុងខាង លើស្តាំ) > Confirm (ចុងខាង លើស្តាំ) រង់ចាំ ដល់វា ដំណើរការចប់។
- ក្រោយពី វាដំណើរការរចប់ វានឹងទាមទារ អោយឧបករណ៍ អ្នកត្រូវ respring ដូចនេះ សូមចុច លើពាក្យ “Restart Springboard” រួចធ្វើការ រង់ចាំ រហូតដល់វា ដំណើរការចប់ ជាការស្រេច។
- បន្ទាប់ពីតម្លើង Tweak Faces បានដោយជោគជ័យ សូមចូល ទៅកាន់ Settings > Faces > រួចធ្វើការ Enable វាជា មុនសិន
- បន្ទាប់មកទៀត នៅក្នុងទីតាំងដដែល សូមចុចលើ “Choose Images” > ចុចលើ “Passcode Button One” > Choose an Existing Photo > ជ្រើសរើស រូបភាព ដែលអ្នក ចង់ដាក់ > Use ជាការស្រេច។ (នៅពេលនេះ អ្នកបាន ដាក់រូប បាន ១ ប៊ូតុងហើយ)
- ជាបន្តសូមធ្វើតាម លំនាំខាងលើនេះ អោយដល់ Passcode Button 0 រួចចុច ត្រលប់ ក្រោយមកកាន់ ទំព័រដើម (Faces) វិញ ហើយចុច លើពាក្យ “Respring” ជាការស្រេច។
0 comments